Covid-19

ថៃឡង់ដ៍ ប្រកាសថា បង្កើនវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលអ្នកជំងឺសរុបកើន ដល់លើស ៦០ម៉ឺននាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃអាទិត្យនេះថា នឹងបង្កើនវិធានការនៃការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាត នៅរដ្ឋធានីបាងកក និងតំបន់ដែល រងគ្រោះរហូតដល់ចុងខែសីហា ដែលរលកនៃការផ្ទុះជំងឺបង្កគ្រោះភ័យខ្លំាង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងលើស ពី៦០០.០០០នាក់ ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន​ ១៨.០២៧នាក់ ក្នុងុអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ដែលតួលេខខ្ពស់បំផុតប្រចាំថ្ងៃ នៃថ្ងៃលើកទី២ហើយ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់ ៦១៥.៣១៤នាក់ នេះបើយោងតាមមជ្ឈមណ្ឌល តាមដានស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងដូច្នេះ ហើយកងអន្តរាគមន៍ជំងឺកូវីដ-១៩មានចំនួន១៩ ។

យោងតាមមជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤.៩៩០នាក់ ដែលកើនចំនួន ១៣៣នាក់ ។ វិធានការរឹតត្បិត ក្នុងបូករួមទំាងការទប់ស្កាត់ការធ្វើដំណើរ ការបិទហាងលក់ទំនិញ និងការទប់ស្កាត់នៅពេលយប់ នឹងត្រូវបានបន្ថែមដល់តំបន់ចំនួន២៩ ពីថ្ងៃទី១៣ ដែលបានធ្វើការបិទខ្ទប់ ដោយផ្នែកខ្លះរហូតដល់យប់ថ្ងៃចន្ទ ។ លោក Natapanu Nopakun មន្ត្រីមួយរូបមកពីក្រសួងការបរទេស បានឲ្យដឹងដូច្នេះ ៕

To Top