ព័ត៌មានអន្តរជាតិ

តួកគី រិះគន់សេចក្តីថ្លែងការណ៍អាមេរិក ស្តីពីការផ្តល់សិទ្ធិជ្រកកោណ ដល់ជនជាតិ អាហ្វហ្គានីស្ថាន

បរទេស៖ ប្រទេសតួកគី នៅពេលថ្មីៗនេះ បានរិះគន់កម្មវិធី សហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ទីជ្រកកោន ដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលអាចជាគោលដៅ នៃអំពើហិង្សាពីពួកតាលីបង់ ដោយសារតែមានទំនាក់ទំនង ជាមួយអាមេរិក និងបាននិយាយថា ការផ្តល់សិទ្ធិជ្រកកោននោះ នឹងបង្កឲ្យមានមហន្តរាយ ចំណាចស្រុកមួយ នៅក្នុងតំបន់។

ក្រសួងការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ កាលពីថ្ងៃចន្ទ បានប្រកាសកម្មវិធីថ្មីមួយ ដែលពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ថែមទៀត នឹងមានឱកាសដើម្បីទៅរស់នៅ ក្នុងនាមជាជនភៀសខ្លួន នៅសហរដ្ឋអាមេរិក។

មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស អាមេរិកមួយរូប បាននិយាយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែពិភាក្សាគ្នា ជាមួយប្រទេសជិតខាង ស្តីពីលំហូចេញដ៏ធំ និងបន្ថែមថា វាមានសារៈសំខាន់ ដែលព្រំដែន របស់ប៉ាគីស្ថាន ជាប់នឹងអាហ្វហ្គានីស្ថាន នៅតែបើក ក្នុងខណៈអ្នកផ្សេងទៀត អាចនឹងធ្វើដំណើរទៅតួកគី កាត់តាមអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បាននិយាយថា ខ្លួនបដិសេធការពោល ដល់ប្រទេសតួកគី ថាជាផ្លូវឆ្លងកាត់ នៃការធ្វើចំណាកស្រុង សម្រាប់ជនជាតិ អាហ្វហ្គានីស្ថាន និងបានបន្ថែមថា តួកគី ដែលជាប្រទេសទទួល ជនភៀសខ្លួន នាំមុខគេលើពិភពលោក ដោយមានជនអន្តោរប្រវេសន៍ ជាង៤លាននាក់នោះ នឹងមិនទទួលវិបត្តិ ចំណាកស្រុកថ្មី ក្នុងនាមជាប្រទេសទី៣ឡើយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top