Covid-19

ដំណឹងល្អ! វ៉ាក់សាំង ស៊ីណូហ្វាម ចាក់លើក្មេង អាយុចាប់ពី ៣ឆ្នាំ ដល់១៧ឆ្នាំ

បរទេស៖ ក្រសួងសុខាភិបាល ប្រទេសអារ៉ាប់រួម (UAE) បានអនុម័ត ឱ្យប្រើប្រាស់​ថ្នាំវ៉ាក់សាំង ស៊ីណូហ្វាម សម្រាប់ក្មេងអាយុ ចន្លោះពី៣ ឆ្នាំ ដល់១៧ ឆ្នាំ នៅក្នុង​ប្រទេសផងខ្លួន។ នេះបើតាមការផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ WAM របស់អារ៉ាប់រួម បាននិយាយថា ការសម្រេចចិត្តនេះ ផ្អែកលើលទ្ធផល នៃការសិក្សាគ្លីនិក ការវាយតម្លៃដ៏តឹងរ៉ឹងបំផុត ដើម្បីអនុម័ត​លើការប្រើប្រាស់​វ៉ាក់សាំង ​គ្រាអាសន្ន​និង​ការវាយតម្លៃ ក្នុងតំបន់ដែលអនុលោម តាមបទបញ្ជា ដែលបានអនុម័ត។

របាយការណ៍នេះ បានបន្ថែមថា“ ការអនុម័តវ៉ាក់សាំងនេះ គឺជាផ្នែកមួយ នៃ​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់អារ៉ាប់រួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងការបញ្ជាក់ពី វិធី​សាស្រ្តសកម្ម​របស់ខ្លួន ដើម្បីធានាសុខភាព ​និងសុវត្ថិភាព​​របស់សមាជិក​សហគមន៍” ។

ស៊ីណូហ្វាម កំពុងត្រូវបានផលិត​ក្នុងស្រុក នៅក្នុងប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែលរហូត​មកដល់​​ពេលនេះ ​បានគ្រប់គ្រង​ វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ជាង ១៥,៥ លាន​ដូស​ហើយ ដោយមានប្រជាជនជាង ៦៤ ភាគរយ​ បានទទួលការចាក់ថ្នាំ លើសពី២ដង។

នៅខែឧសភា អាជ្ញាធរ អេមីរ៉ាតអារ៉ាប់រួម ក៏បានអនុម័ត ​កម្រិត​ថ្នាំវ៉ាក់សាំង ការពារ​សម្រាប់ប្រជាជន ក្នុងតំបន់ ដែលបានទទួលថ្នាំ​លើកទី ២ របស់ពួកគេ យ៉ាងហោចណាស់ ប្រាំមួយខែ​មុន​ដើម្បី​ធានា​ភាពស៊ាំ​បន្តប្រឆាំងនឹង មេរោគឆ្លង៕

ប្រែសម្រួលដោយៈ សយ សុភា

To Top
×