ព័ត៌មានអន្តរជាតិ

Novavax ពន្យាពេល សំណើរសុំការអនុញ្ញាតិ ប្រើប្រាស់​ពីអាមេរិកម្តងទៀត

បរទេស៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Novavax បានប្រកាសពន្យាពេលសាជាថ្មី សម្រាប់ពេលវេលារបស់ខ្លួន ក្នុងការស្នើសុំអាមេរិក នូវសិទ្ធក្នុងការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។

សេចក្តីប្រកាសដដែល ក៏បានអះអាងដែរថា តាមរយៈការសម្រេចចិត្តពន្យាពេល លើកនេះមានន័យថា វ៉ាក់សាំងដែលប្រើប្រាស់២ដូស របស់ខ្លួន នឹងអាចត្រូវបានរំពឹងទុកថា អាចទទួលបានសិទ្ធក្នុងការប្រើប្រាស់ ជាបន្ទាន់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះជំនួសវិញ ។

កន្លងមកក្រុមហ៊ុនធ្លាប់បាន និយាយថានឹងស្វែងរកសិទ្ធ ក្នុងការប្រើប្រាស់ជាបន្ទាន់ ពីសំណាក់អជ្ញាធរអាមេរិក EUA នៃភ្នាក់ងារគ្រប់គ្រងអាហារ និងឱសថ ឲ្យបាននៅត្រឹមត្រីមាសទី៣នេះ។

គួរឲ្យដឹងដែរថា Novavax នៅក្រោយការប្រកាសនេះ បានធ្វើឲ្យភាគហ៊ុនរបស់ខ្លួន ធ្លាក់ចុះដល់ទៅ៨,៥សេន ក្នុងមួយហ៊ុនត្រឹមតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top