ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ផ្តោតគោលដៅវាយប្រហារ លើទីក្រុងក្នុងខេត្តនានា នៅអាហ្វហ្គានីស្ថាន ឆ្លើយតបនឹងការវាយ ប្រហារអាមេរិក

បរទេស៖ ពួកសកម្មប្រយុទ្ធតាលីបង់ នាពេលថ្មីៗនេះ បានផ្លាស់ប្តូរបច្ចេកទេស ពីការផ្តោតវាយប្រហារលើ តំបន់ជនបទនានា ក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រឡប់មកធ្វើការវាយប្រហារ ទីក្រុងធំក្នុងខេត្ត នៅក្នុងដំណើរឆ្លើយតប ចំពោះការបង្កើន វាយប្រហារ តាមអាកាសពីអាមេរិក។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Humming Zone នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ពួកតាលីបង់ បានបង្កើនយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ ដើម្បីផ្តួលរំលំ អាជ្ញាធរគាំទ្រដោយអាមេរិក ស្របពេលដែលកងកម្លាំងបរទេស ធ្វើការដកទាំងស្រុង ក្រោយធ្វើសង្គ្រាម អស់រយៈពេល២០ឆ្នាំ។

នៅក្នុងខែចុងក្រោយ មេបញ្ជាការអាមេរិកមួយរូប បានមានប្រសាសន៍ប្រាប់ថា នៅក្នុងខែចុងក្រោយ សហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារ តាមអាកាស ដើម្បីទប់ស្កាត់ ការវាយប្រហារកើនឡើង ពីពួកតាលីបង់ ហើយការផ្លាស់ប្តូរបែបនេះ ត្រូវបានថ្កោលទោស ដោយក្រុមឥស្លាម។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា នាពេលថ្មីៗនេះ បានកើនឡើងជាខ្លាំង នៅក្នុងទីក្រុង Herat ស្ថិតនៅជិតព្រំដែនភាគខាងលិច ជាប់នឹងប្រទេសអ៊ីរ៉ង់ ទីក្រុង Lashkar Gah ដែលជាទីរួមខេត្ត Helmand ស្ថិតនៅភាគនិរតី និងទីក្រុង Kandahar ស្ថិតនៅភាគខាងត្បូង៕

ប្រែសម្រួល៖ប៉ាង កុង

To Top