ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ បំផ្លាញទីក្រុង Gold Rush town of Greenville នៅកាលីហ្វ័រនីញ៉ា ស្ទើរទាំងស្រុង

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដ៏ធំបំផុត បច្ចុប្បន្នកំពុងឆេះ នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលត្រូវបានគេស្គាល់ថា Dixie Fire បានបំផ្លាញស្ទើរតែទាំងអស់ នៃទីក្រុង Gold Rush town of Greenville ជាប្រវត្តិសាស្ត្រ ។

អ្នកស្រុកប្រមាណ៨០០នាក់ នៃសហគមន៍កាលីហ្វ័រនីញ៉ា ភាគខាងជើង ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ មុនពេលភ្លើង បានឆាបឆេះចូល ក្នុងតំបន់ទីប្រជុំជន ។

មន្រ្តីបានឲ្យដឹងថា មនុស្សមួយចំនួនប្រហែល ជាមិនស្តាប់តាមបញ្ជាឱ្យ ចាកចេញនោះទេ ។

មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរបួសនៅឡើយទេ ។

ភ្លើងឆេះព្រៃ Dixie Fire បានកើតឡើងរយៈពេល៣សប្តាហ៍មកហើយ មកដល់ឥឡូវនេះធំជាងគេទី៨ នៅក្នុងប្រវត្តិសាស្ត្រនៅក្នុងរដ្ឋនេះ ។

រូបភាពពីកន្លែងកើតហេតុ បង្ហាញពីដើមឈើខ្ពស់ៗ ដែលត្រូវបានឆាបឆេះ និងសំណង់ ដែលត្រូវបានដុតបំផ្លាញ និងប្រហោងដោយអណ្តាតភ្លើង ។

អ្នកថតរូបម្នាក់ បានបង្ហោះរូបថតបង្គោលភ្លើងដែក ដែលបានរលាយ ដោយសារកម្តៅខ្លាំង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top