ព័ត៌មានអន្តរជាតិ

ក្រុមសកម្ម ប្រយុទ្ធតាលីបង់ តិចបំផុត៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារ ដោយយន្តហោះ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា យោធាមួយរូប បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា យ៉ាងហោចណាស់ ក្រុមសកម្ម ប្រយុទ្ធចំនួន ៤០នាក់ ត្រូវបានសម្លាប់ និងប្រតិបត្តិការ ដែលយន្តហោះអាហ្វហ្គានីស្ថាន នៅពីក្រោយខ្នង បានបន្តទម្លាក់គ្រាប់វាយប្រហារទៅលើក្រុង ដែលមានក្រុមតាលីបង់ នៅទីនោះ Shiberghan ដែលជារដ្ឋធានី ស្ថិតនៅភាគខាងជើងខេត្ត Jawzjan នៅថ្ងៃសុក្រនេះ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា “កងសន្តិសុខដែលមានយន្តហោះវាយ ប្រហារនៅពីក្រោយខ្នង បានសម្លាប់ក្រុមបះ បោរអស់៤០នាក់ និងបានចាប់ខ្លួនបាន១៥នាក់ ដើម្បីបណ្តេញក្រុមឧទ្ទាមតាលីបង់ ដោយវាយប្រហារ នៅក្រុង Shiberghan ថ្ងៃនេះ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ក្រុមឧទ្ទាមតាលីបង់ បានចូលមកដល់ផ្ទះអ្នកស្រុក នៅក្រុង Shiberghan និងបានជំរុញ ឲ្យជនស៊ីវិល ដែលធ្វើជាខែលការពារខ្លួន” ។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា កងកម្លាំងរដ្ឋាភិបាល នឹងបន្តដាក់គោលដៅដល់ក្រុម បះបោររហូតដល់ការបោស សម្អាតក្រុមសកម្មប្រយុទ្ធ នៅក្នុងទីក្រុងត្រូវបានបញ្ចប់ ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ បើយោងតាមក្រុមមន្ត្រី និងអ្នកស្រុក Shiberghan បានឲ្យដឹងថា ការចូលមកដល់ទីក្រុងគឺកាលពីព្រឹកថ្ងៃសុក្រនេះ ហើយបានបន្តប្រយុទ្ធគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×