ព័ត៌មានអន្តរជាតិ

វៀតណាម​ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ រហូតដល់ ២៩៦នាក់ នៅថ្ងៃសុក្រ

បរទេស ៖ អនុគណៈកម្មាធិការ ទទួលការព្យាបាល នៅក្រោមគណៈកម្មាធិការជាតិ ដើម្បីបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសវៀតណាម នៅថ្ងៃសុក្របានប្រកាសពីការ ស្លាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ២៩៦ នាក់ នៅក្នុងតំបន់ចំនួន ១៧ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ថ្មីទាំងនេះ បាននាំឱ្យចំនួនអ្នកស្លាប់ សរុបរបស់វៀតណាម កើនដល់ ៣ ០១៦ នាក់ ។

ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេស វៀតណាមវិញ គិតត្រឹមថ្ងៃសុក្រ គឺមានមនុស្សជាង ៨ លាននាក់បានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ -១៩ ដោយមានជាង ៧,២ លាននាក់ត្រូវចាក់ ថ្នាំលើកដំបូង និង ៨២០ ០០០ នាក់ ត្រូវបានចាក់ពីរដងពេញលេញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×