ព័ត៌មានអន្តរជាតិ

ទីក្រុងហុងកុង ច្រានចោល អនុស្សរណៈ របស់សេតវិមានថាជា ការលាបពណ៌ចេញ ពីការលើកទឹកចិត្តផ្នែកនយោបាយ

បរទេស ៖ រដ្ឋាភិបាលហុងកុងបានថ្កោលទោស ការសម្រេចចិត្តរបស់សេតវិមាន ក្នុងការពន្យាពេលការ និរទេសជនជាតិហុងកុង ចេញពីសហរដ្ឋអាមេរិករយៈពេល ១៨ ខែ ដោយនិយាយកាលពីថ្ងៃសុក្រថា ទង្វើនេះបានជះឥទ្ធិពលដល់ច្បាប់ សន្តិសុខជាតិរបស់ទីក្រុង ដោយសារហេតុផល នយោបាយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលហុងកុង បាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា « សហរដ្ឋអាមេរិកមានច្បាប់ស្តីពីសន្តិសុខជាតិច្រើន ប៉ុន្តែជ្រើសរើសយក ការលាបពណ៌មក លើច្បាប់សន្តិសុខជាតិហុងកុង ដោយចេញពីហេតុផលនយោបាយ។ នេះគឺជាការលាក់ពុតច្បាស់លាស់ ហើយបង្ហាញពីស្តង់ដារពីរ»។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា រដ្ឋាភិបាលទីក្រុងហុងកុង ក៏បានសម្តែងការប្រឆាំងយ៉ាងខ្លាំងផងដែរ ចំពោះសកម្មភាពចុងក្រោយពីរដ្ឋបាលលោក ចូ បៃដិន។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានណែនាំ“ អនុស្សរណៈស្តីពីការពន្យារពេល នៃការចាកចេញសម្រាប់អ្នករស់ នៅហុងកុងជាក់លាក់” ដែលនឹងពន្យារពេលការដកអ្នករស់ នៅហុងកុងមួយចំនួនចេញពីសហរដ្ឋអាមេរិករយៈពេល ១៨ ខែ៕
ប្រែសម្រួលៈ ណៃ តុលា

To Top