តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បុរសម្នាក់បានវាយប្រហារ មកលើអ្នកដំណើរ ជាមួយនឹងកាំបិតមួយ នៅឯស្ថានីយរថភ្លើងក្រុងតូក្យូ កាលពីថ្ងៃសុក្រ បណ្តាលឲ្យរបួស១០នាក់ ។
ជនសង្ស័យមានអាយុ៣៦ឆ្នាំ បានប្រាប់ដល់ប៉ូលិស គាត់មានការខឹងសម្បារ យ៉ាងខ្លាំង នៅគ្រាដែលគាត់ បានឃើញក្រុមស្ត្រី ដែល “មើលទៅមានភាពសប្បាយរីករាយ” និងចង់សម្រាប់ពួកគេ ។ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ឲ្យដឹង ។
ជនរងគ្រោះម្នាក់ ដែលជាសិស្សសាលាស្រីម្នាក់ ត្រូវបានគេថា បានរងរបួសធ្ងន់ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតបានរងរបួសតិចតួច ។
អំហិង្សាដែលបទឧក្រិដ្ឋ គឺកម្រនឹងកើតឡើងណាស់នៅក្នុងប្រទេសជប៉ុន និងពង្រឹងវិធានការសុវត្ថិភាពនៅក្នុងក្រុងតូក្យូ ដែលជាកន្លែងសម្រាប់ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិក ។
បុរសបានវាយប្រហារអ្នកដំណើរ នៅលើរថភ្លើង នៅជិតស្ថានីយ៍ Seijogakuen នៅវេលាម៉ោងប្រមាណ ២០និង៤០នាទី ត្រូវនឹងម៉ោង១១និង៤០នាទី កាលពីថ្ងៃសុក្រ ៕
ដោយ៖ ម៉ៅ បុប្ផាមករា