ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាលថៃ ប៉ះទង្គិចគ្នាជាមួយ ប៉ូលីសនៅបាងកក (Video)

បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាលថៃ ចំនួនជាង១ពាន់នាក់ បានប៉ះទង្គិចគ្នា ជាមួយប៉ូលីស នៅថ្ងៃសៅរ៍នេះ ស្រពពេលដែលពួកគេ ធ្វើការតវ៉ាប្រឆាំង ចំពោះការបរាជ័យ របស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការផ្ទុះរាតត្បាត ឆ្លងមេរោគកូរ៉ូណា និងការប៉ះពាល់ លើសេដ្ឋកិច្ច។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាទាំងនោះ បានដើរដង្ហែគ្នាឆ្ពោះ ទៅវិមានរដ្ឋាភិបាល ដែលជាការិយាល័យ របស់លោកនាយករដ្ឋមន្ត្រី ប្រាយុត ចាន់អ៊ូចា ទាមទារឲ្យលោកលាលែងពីតំណែង។

ប៉ូលិស បានធ្វើការបិទផ្លូវមួយកន្លែង នៅជិតវិមានជ័យជំនះ ស្ថិតក្នុងទីក្រុងបាងកង ដែលប្រើប្រាស់ទូកុងតឺន័រ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីទប់ស្កាត់ឲ្យក្រុមបាតុករទាំងនោះដកថយត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា ការតវ៉ាតាមដងផ្លូវ ប្រឆាំងរដ្ឋាភិបាល ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក៏ត្រូវបានធ្វើឡើង ដោយក្រុមជាច្រើន ដែលរួមចូលទាំងអតីត សម្ពន្ធមិត្ត នយោបាយរបស់លោក ប្រាយុត ចាន់អ៊ូចា ស្របពេលដែលមាន កំហឹងកើនឡើង ជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាល លើការផ្ទុះឆ្លងរាលដាល នៃមេរោគកូរ៉ូណា និងវិធានការទប់ស្កាត់ ការរាតត្បាត បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច៕

ប្រែសម្រួល៖ប៉ាង កុង

To Top