Covid-19

វៀតណាម មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ៣៨១នាក់ ថែមទៀត

បរទេស៖ ករណីឆ្លងជំងឹ COVID-19 សរុបរបស់ប្រទេសវៀតណាម បានកើនឡើងដល់ ២១០ ៤០៥ នាក់ហើយ នៅថ្ងៃអាទិត្យ និងមានអ្នកស្លាប់ចំនួន ៣៨១ នាក់ទៀត។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បាននិយាយថា មានករណីឆ្លងថ្មីចំនួន ៩.៦៩០ ត្រូវបានរកឃើញ។

ចំនួនអ្នកស្លាប់បន្ថែម រួមមាន ២៩៣ នាក់នៅទីក្រុងហូជីមិញ កត់ត្រាពីថ្ងៃសុក្រ-ថ្ងៃអាទិត្យ និង ៣១ នាក់ នៅខេត្តប៊ិញដុង ចាប់ពីថ្ងៃសៅរ៍-អាទិត្យ។

ផ្ទាំងពាណិជ្ជកម្ម

ទាំងនេះនាំឱ្យចំនួនសរុប នៃការស្លាប់ទាក់ទង នឹងជំងឺកូវីដ-១៩ កើនឡើងដល់ ៣ ៣៩៧ នាក់ គិតត្រឹមថ្ងៃអាទិត្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top