ព័ត៌មានអន្តរជាតិ

វៀតណាម មុននឹងហក់ចូលក្នុង QUAD?(Video)

ភ្នំពេញ៖ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា ក្នុងការចូលរួមជាមួយQUAD វៀតណាមក៏ត្រូវកំណត់គោលដៅ ឲ្យច្បាស់ជាមុនថា តើខ្លួនចង់បានអីពីQUAD?

លោកបានលើកឡើងថា ក្នុងចំណោមគោលដៅ ដែលវៀតណាម ចង់ឬមិនចង់ចូលរួមជាមួយ QUAD រួមមាន៖

១/-ទាមទារដែនកោះដែលបាត់បង់ត្រឡប់មកវិញ?
២/-ចូលរួមជួយ នយោបាយ សហរដ្ឋអាមេរិក ដូចជា ទប់ទល់ឥទ្ធិពលចិន, សេរីភាពនាវាចរណ៍, ចូលរួមការពារដែនកោះតែវ៉ាន់, ឬ ការពារកោះសិនកាក់គុរបស់ជប៉ុន?

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា វៀតណាម ត្រូវដឹងថា ខ្លួនឯងជារដ្ឋកុម្មុយនីស្ត ដែលកំពុងមានបញ្ហាជាមួយកុលសម្ព័ន្ធ ភ្នំជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភាគកណ្ដាលប្រទេស ឬហៅថាក្រុមម៉ុងតាញ៉ា និង ប្រជាជនកម្ពុជាក្រោម។ សេដ្ឋកិច្ចសព្វថ្ងៃ តើវៀតណាមពឹងពាក់ប្រទេសណាខ្លាំងជាងគេ?

វៀតណាមត្រូវដឹងច្បាស់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់បដិវត្តន៍ពណ៌ និងជាអ្នករត់ចោលវៀតណាម សេរីកាលពីឆ្នាំ១៩៧៥ ពិសេស ថ្មីៗនេះ រត់ចោលអាហ្វហ្គានីស្ថាន យ៉ាងក្តុកក្តួល។

លោកបន្ថែមថា តិចលោ ដល់ផ្ទុះសង្គ្រាមទៀត ស្រែកហៅកម្ពុជា ឡាវ ឲ្យចូលរួមទៀត ដូចកាលជំនាន់សង្គ្រាមវៀតមិញ និងវៀតកុងទៀតហ្នា !។

To Top
×