បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាក្រុមកងកម្លាំងតាលីបង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះត្រូវបានគេដឹងថា បានវាយសម្រុកចូលកាន់កាប់ទីក្រុង Taluqan រដ្ឋធានីរបស់ខេត្ត Takhar ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំតែមួយថ្ងៃប៉ុណ្ណោះ។
ពលរដ្ឋនៅក្នុងខេត្តដែលបានធ្វើការរាយការណ៍ប្រាប់ផ្ទាល់ មកកាន់ស៊ិនហួបានអះអាងថាក្រុមតាលីបង់បានចូលកាន់កាប់ អគារការិយាល័យរបស់រដ្ឋភិបាលស្ទើរតែទាំងអស់ នៅត្រឹមល្ងាចថ្ងៃអាទិត្យហើយពួកគេ ក៏បានសម្រុកចូលបំបែកគុកដើម្បីដោះលែងក្រុមអ្នកទោស ទាំងអស់ផងដែរ។

ដោយឡែកអ្នកតំណាងរបស់ តាលីបង់វិញបានអះអាង បញ្ជាក់នៅលើបណ្តាញ សង្គមរបស់ខ្លួនថាតាលីបង់បានគ្រប់គ្រងទាំងស្រុង លើខេត្ត Takhar ហើយ
បន្ទាប់ពីបានវាយបែក ចូលដល់រដ្ឋធានីកាលពីល្ងាច ថ្ងៃអាទិត្យហើយបញ្ជាក់ថា ក្រុមការងាររបស់រដ្ឋក្រុមអ្នកយកព័ត៌មាន ព្រមទាំងសកម្មជនជាពិសេសពលរដ្ឋទាំងអស់នឹងមានសុវត្ថិភាព ដោយមិនមានការគម្រាម កំហែងអ្វីឡើយចំពោះពួកគេ៕
ប្រែសម្រួល៖ស៊ុនលី
