រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩៩០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់៥៦២.៧៥២នាក់ ។
ទន្ទឹមនឹងនេះដែរ នៅទូទាំងប្រទេស ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់២០.១៥១.៧៧៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីទៀតចំនួន៤៣.០៣៣នាក់ដែលបានរកឃើញ ។
បច្ចុប្បន្នេះ ប្រទេសប្រេស៊ីល ជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺឆ្លងជំងឺរាតត្បាតខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ក្រសួងបានឲ្យដឹង ប្រទេសនៅអាមេរិកខាងត្បូង បានជួបប្រទះរលកថ្មីនៃការឆ្លងជំងឺ ដែលនៅមន្ទីរពេទ្យពោរពេញ ។
ពលរដ្ឋជាង១៥១.១លាននាក់ នៅក្នុងប្រទេសប្រេស៊ីល បានទទួលដូសទី១តិចបំផុតនៃវ៉ាក់សាំងកូវីដ-១៩ ជាមួយគ្នានេះដែរ ពលរដ្ឋជាង៤៤.៩លាននាក់ បានទទួលដូសគ្រប់កម្រិត ៕