ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក បញ្ជាឱ្យយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះ Gunships C-130 ទម្លាក់គ្រាប់បែកលើ កងកម្លាំងឧទ្ទាមតាលីបង់ (Video)

បរទេស៖ ចលនាភេរវករអាចដណ្តើម បានរដ្ឋធានីនៃខេត្តអាហ្វហ្កានីស្ថាន ចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បន្ទាប់ពីការឈានទៅមុខ និងការទទួលបានទឹកដី នៅទូទាំងប្រទេស ជាក់ស្តែងត្រូវបានអនុញ្ញាត ដោយការដកខ្លួនរបស់ណាតូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានបញ្ជាឱ្យកងទ័ពអាកាសអាមេរិក ធ្វើការវាយប្រហារតាមដែនអាកាស ប្រឆាំងយុទ្ធជនតាលីបង់ នៅអាហ្វហ្គានីស្ថាន ដែលបានចូលមកជិតទីក្រុងធំ ៗ របស់អាហ្វហ្គានីស្ថាន។ តាមសេចក្តីរាយការណ៍ គឺកងទ័ពអាកាសអាមេរិក នឹងប្រើយន្តហោះទម្លាក់គ្រាប់បែក B-52 និងកាំភ្លើងការពារម៉ាក Lockheed Martin C-130 Spectre សម្រាប់គោលបំណងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏យន្តហោះទម្លាក់គ្រាប់បែក B-52 នៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយកងកម្លាំងអាមេរិក ដោយសារតែសមត្ថភាព របស់យន្តហោះនេះ អាចផ្ទុកគ្រាប់បាន ៣២ តោន រួមទាំងអាវុធនុយក្លេអ៊ែរនៅចម្ងាយឆ្ងាយ។ ករណីចុងក្រោយគឺមាន សារៈសំខាន់ក្នុងករណីនេះ ព្រោះថាអ្នកបំផ្ទុះគ្រាប់បែក (B-52 )ដែលនៅជិតបំផុត ត្រូវបានគេរាយការណ៍ថា មានទីតាំងនៅប្រទេសកាតាបន្ទាប់ពី ការចាប់ផ្តើមរបស់អាមេរិកដក កងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន។ យន្តហោះ C-130 Spectre gunships ក៏មិនមែនជាថ្មីបំផុត នៅក្នុងថ្នាក់របស់ពួកគេដែរ ប៉ុន្តែនៅតែអាចកំទេចគោលដៅ ដីបានយ៉ាងងាយស្រួល ដោយប្រើកាណុងបាញ់វិលបែបស្តាលីន M61 Vulcan Gatling ទំហំ ២០ មីល្លីម៉ែត្រ, កាណុង L60 Bofors ៤០ មីល្លីម៉ែត្រ និងកាណុង M137 ១០៥ មីល្លីម៉ែត្រ។

បទបញ្ជារបស់លោកបៃដិន ដើម្បីធ្វើការវាយប្រហារ ដោយទម្លាក់គ្រាប់បែកនេះ បានកើតឡើង ចំពេលកងកម្លាំងតាលីបង់ ចូលមកជិតទីក្រុង Herat, Lashkar Gah និង ទីក្រុង Kandahar បន្ទាប់ពីពួកគេដណ្តើមបានរដ្ឋធានី នៃខេត្តអាហ្វហ្កានីស្ថានក្នុងរយៈពេល ២៤ ម៉ោងពោលគឺទីក្រុង Sheberghan នៅ Jawzjan និងទីក្រុង Zaranj នៅ Nimroz ៕

ប្រែសម្រួលៈ ណៃ តុលា

To Top