បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតី នៃប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បានលើកឡើងហើយថា កិច្ចសន្ទនាគ្នារវាងលោក ជាមួយនឹងមេបក្សប្រឆាំង ដែលបានហៅខ្លួន ថាជាប្រធានាធិបតី បណ្តោះអាសន្ន លោក Juan Guaido នោះគឺដំណើរ ទៅបានយ៉ាងល្អ។
លោក Maduro បានបន្តទៀតថាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពេលវេលានិងទីកន្លែង សម្រាប់ជំនួបគ្នា សាជាថ្មីជាមួយនឹងបក្សប្រឆាំង នឹងត្រូវបានប្រកាស ហើយលោកបានអះអាងថា លោកកំពុងទទួលបាន ការគាំទ្រពីសំណាក់ ភាគីខាងប្រទេសមិកស៊ិកូ សម្រាប់ជួយសម្រួល ដល់កិច្ចការងារនេះ។
រំលឹកដែរថា កាលពី ខែកញ្ញា ឆ្នាំ២០១៩ កន្លងមករដ្ឋាភិបាល នៃប្រទេសវេណេស៊ុយអេឡា បានបើកកិច្ចសន្ទនាគ្នាមួយ ជាមួយនឹងបណ្តាភាគី ដែលពាក់ព័ន្ធនឹងបក្សប្រឆាំងម្តង ហើយហើយមកដល់បច្ចុប្បន្ននេះ មានសំណើរ៣មកហើយ ដើម្បីបើកកិច្ចចរចាគ្នា សាជាថ្មីជាមួយនឹងបក្សប្រឆាំង៕
ប្រែសម្រួល៖ស៊ុនលី