ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល រកឃើញថាវ៉ាក់សាំង ដូសទី៣ដោយ Pfizer នឹងធ្វើឲ្យមានអក្ការៈ ស្រដៀងដូសទី២ដែរ

យេរូសាឡឹម៖ យោងតាមការស្ទាបស្ទង់ស្ថិតិមួយ ដោយអ៊ីស្រាអ៊ែល បានរកឃើញថាមនុស្សភាគច្រើន ដែលបានទទួល យកវ៉ាក់សាំងដូសទី៣ ដោយវ៉ាក់សាំង ប្រភេទ Pfizer ត្រូវបានគេមើលឃើញថា មានអក្ការៈតិចតួច និងស្រដៀងគ្នា ទៅនឹងពេលដែលពួកគេ ទទួលបានវ៉ាក់សាំងដូសទី២ដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ មានរយៈពេល១០ថ្ងៃហើយ ដែលប្រទេសអ៊ីស្រាអ៊ែល បានប្រកាសដាក់ឲ្យដំណើរការ យុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋរបស់ខ្លួន ដែលមានវ័យលើសពី៦០ឆ្នាំឡើង ក្នុងគោលបំណងសំខាន់ ដើម្បីទប់ស្កាត់ វិរុសពូជថ្មី Delta Variant។

ការចាក់វ៉ាក់សាំងដូសទី៣ នៅអ៊ីស្រាអ៊ែលនេះត្រូវបានគេមើលឃើញថា បានក្លាយទៅជាទីតាំង ពិសោធនិងដកស្រង់ទីន្នន័យ ដ៏មានប្រសិទ្ធភាព មួយសម្រាប់អាមេរិក មុនពេលដែលអជ្ញាធរជាតិ ទទួលបន្ទូកកិច្ចការងារ អាហារនិងឱសថ នឹងប្រកាសទទួលស្គាល់ និងដាក់់ឲ្យប្រើប្រាស់ វ៉ាក់សាំងដូសទី៣ ដែរនៅក្នុងប្រទេសរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top