ព័ត៌មានអន្តរជាតិ

ថៃរុះរើ ជួរកងទ័ព៖ កងទ័ពជើងគោក ជើងអាកាស និងជើងទឹករបស់ថៃ នឹងដាក់ឈ្មោះ អ្នកបន្តវេនរបស់ខ្លួន នៅថ្ងៃនេះ

បរទេស៖ ប្រភពពីខាងយោធា បាននិយាយថា មេដឹកនាំកងកម្លាំងប្រដាប់អាវុធ ត្រូវបានគេរំពឹងថា នឹងដាក់បញ្ជីឈ្មោះបេក្ខជន របស់ពួកគេ សម្រាប់ការរុះរើ ក្នុងជួរកងទ័ពប្រចាំឆ្នាំ នៅថ្ងៃច័ន្ទនេះ មុនពេលបន្ថែម កងទ័ពជើង ទឹកនិងទ័ពអាកាស ដើម្បីមើលឃើញពី មេបញ្ជាការថ្មី ដែលត្រូវតំឡើងនៅខែតុលា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយយោងតាម ប្រភពព័ត៌មានថា មេបញ្ជាការ កងកំលាំង ការពារជាតិ គឺឧត្តមសេនីយ៍ Chalermpol Srisawasdi បានស្នើដល់ថ្នាក់ដឹកនាំ កងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹក ឱ្យរៀបចំបញ្ជីឈ្មោះ បេក្ខជននៅត្រឹមថ្ងៃទី ១៦ ខែសីហាខាងមុខនេះ ព្រោះពួកគេនៅតែត្រូវការ ការត្រួតពិនិត្យ ពីក្រសួងការពារជាតិ បន្ថែមទៀត។

ប្រភពដដែលបាននិយាយថា ការរុះរើក្នុងជួរកងទ័ពនៅឆ្នាំនេះ គឺគេនឹងឃើញការផ្លាស់ប្តូរ នៅក្រោមការដឹកនាំ របស់កងទ័ពអាកាស និងកងទ័ពជើងទឹក។

យោងតាម ប្រភពព័ត៌មានបាន ឲ្យដឹងថា មេបញ្ជាការកងទ័ពអាកាសលោក Suttiwan បានតែងតាំងលោក Napadej Dhuphtemiya ជាអ្នកស្នងតំណែង របស់គាត់ ខណៈមេបញ្ជាការកងទ័ពជើងទឹក លោក Chartchai Sriworakhan ត្រូវបានគេនិយាយថា នឹងគាំទ្រលោក Thirakul Kanchana ដែលជាអ្នកស្នងតំណែងរបស់ខ្លួន៕

To Top