ព័ត៌មានអន្តរជាតិ

Global Times៖ ចិនដាក់ពិន័យមន្រ្តីរាប់សិបនាក់ ក្នុងការធ្វេសប្រហែសទប់ស្កាត់វីរុស ខណៈវីរុស Delta រាតត្បាត

បរទេស៖ ប្រទេសចិនបានដាក់ទណ្ឌកម្មលើមន្រ្តីជាច្រើនដែលបរាជ័យក្នុង ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កឱ្យមានការឆ្លងរោគជិត ៩០០ ករណីនៅទូទាំងប្រទេសក្នុងរយៈពេលតិចជាងមួយខែដែលជាការកើតឡើងវិញដែលធ្វើឱ្យស្មុគស្មាញ ដល់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការការពារមេរោគនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុង Yangzhou ស្ថិតនៅភាគខាងកើតប្រទេសចិន បានចេញការព្រមានដល់មន្រ្តី ៥ រូប ចំពោះការធ្វើតេស្តិ៍ទ្រង់ទ្រាយធំដោយមិនត្រឹមត្រូវដែលពួកគេនិយាយថា អនុញ្ញាតឱ្យវីរុសបន្តរីករាលដាល។ ទីក្រុងនេះបានវ៉ាដាច់ទីក្រុងណានជីង នៅក្បែរនោះ ដែលការផ្ទុះឡើងនៃវីរុសបំលែងខ្លួនថ្មី Delta បានចាប់ផ្តើមជាចំណុចក្តៅបំផុតនៅក្នុងប្រទេសចិន ដោយមានករណីឆ្លងចំនួន ៣០៨ ករណីត្រូវបានរាយការណ៍គិតត្រឹមថ្ងៃច័ន្ទ។ អ្នកជំងឺ ៦ នាក់មានជំងឺធ្ងន់ធ្ងរ ហើយប្រសិនបើមានអ្នកណាស្លាប់វានឹងក្លាយជាការស្លាប់ដោយសារជំងឺ Covid ដំបូងរបស់ចិនក្នុងរយៈពេលជាង ៦ ខែ។

មន្រ្តីជាង ៣០ នាក់នៅទូទាំងប្រទេសរាប់ចាប់ពីចៅហ្វាយក្រុង និងប្រធានសុខាភិបាលក្នុងតំបន់រហូតដល់ប្រធានមន្ទីរពេទ្យ និងព្រលានយន្តហោះ ត្រូវបានផ្តន្ទាទោសចំពោះការធ្វេសប្រហែស និងការដោះស្រាយការផ្ទុះឡើងក្នុងតំបន់មិនត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Global Times៕ប្រែសម្រួលៈ ណៃ តុលា

To Top