តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ជប៉ុន បានរាយការណ៍នៅថ្ងៃច័ន្ទថា ប្រទេសជប៉ុន បានបញ្ជាឱ្យជម្លៀស ប្រជាជនប្រមាណ ៣០០ ២០០នាក់ ចេញពីខេត្តចំនួន៣ រួមមាន ខេត្ត ហ៊ីរ៉ូស៊ីម៉ា, ខេត្តស៊ីម៉ាណេ និង ខេត្ត Ehime ដោយសារព្យុះទីហ្វុងឈ្មោះ Lupit។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ក៏បានលុបចោលជើងហោះហើរចំនួន ៦៣ នៅភាគនិរតីនៃប្រទេស ផងដែរ ដោយសារព្យុះទីហ្វុង Lupitនេះ។
ព្យុះទីហ្វុង Lupit ត្រូវបានគេរាយការណ៍ថា បានបក់បោកបណ្តាខេត្តជាប់មាត់សមុទ្រ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា