ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា យោងតាមតួលេខផ្លូវការ បានប្រកាសកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីទៀត ចំនួន៥.១៦១នាក់ គិតក្នុង រយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងវីរុសកូរ៉ូណា សរុបនៅក្នុងប្រទេសកើនឡើង ដល់៦.០៩៤.២៤៣នាក់ ។
ប្រទេសនេះក៏បានកត់ត្រា ដែលមានអ្នកស្លាប់បន្ថែមទៀត ដោយសារវីរុសកូរ៉ូណា ចំនន៣៧នាក់ ។ សរុបអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស បានកើនឡើងដល់១៣០.៣៥៧នាក់ ។ តួលេខទាំងនេះ រាប់បញ្ចូលតែមួយគត់ចំនួន នៃពលរដ្ឋស្លាប់ ក្នុងអំឡុងពេល២៨ថ្ងៃ នៃការរកឃើញវិជ្ជមាន របស់ពួកគេជាលើកដំបូង ។
ជិត៩០ភាគរយ នៃមនុស្សពេញវ័យ នៅចក្រភពអង់គ្លេស បានទទួលវ៉ាក់សំាងដូសទី១ ទន្ទឹមនឹងនេះដែរ ស្ទើរតែ៧៥ភាគរយ បានទទួលការ ចាក់ថ្នាំលើកទី២ ។ តួលេខចុងក្រោយបង្អស់ បានបង្ហាញឲ្យដឹងដូច្នេះ ។
វ៉ាក់សាំងក្នុងចំណោមក្មេងៗ ហាក់បីដូចជាថយចុះ ខណៈដែលការស្ទង់មតិមួយពីការិយាល័យស្ថិតិជាតិ ហៅកាត់ (ONS) កំពងស្វែងរកនៅទីតំាងចាក់ថ្នាំ ចន្លោះពីថ្ងៃទី១៣ ខែមិថុនា និងថ្ងៃទី១៨ ខែកក្កដា ដែលបានបង្ហាញថា ភាពមិនច្បាស់លាស់ នៅក្នុងអាយុ១៦-១៧ឆ្នាំ បានថយចុះពី១៤ភាគរយ មកនៅត្រឹម១១ភាគរយវិញ ។
ការស្ទង់ទិន្នន័យបានបង្ហាញថា ក្នុងចំណោមអ្នកដែលមាន អាយុ១ដល់២១ឆ្នាំ ភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បានថយចុះដល់៥ភាគរយ ដែលពីមុនមាន៩ភាគរយ និងមានការថយចុះសម្រាប់អ្នក ដែលមានអាយុ២២ដល់២៥ឆ្នាំ ពី១០ភាគរយ មកនៅត្រឹម៩ភាគរយ ។
ទោះបីជាមានការថយចុះចំនួន អ្នកក្រុងឡុងដ៏ ភាគច្រើនមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ក្នុងចំណោមតំបន់នានា នៃចក្រភពអង់គ្លេស ៕