អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ប្រធានមូលនិធិកុមារ នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNICEF) បានថ្លែងកាលពីថ្ងៃចន្ទថា លោកស្រីមានភាពតក់ស្លុតយ៉ាងខ្លាំង ដោយបានដឹងអំពីរបាយការណ៍ ស្លាប់ពលរដ្ឋជម្លៀសខ្លួនជាង ២០០នាក់ ក្នុងនោះរាប់ទាំងកុមារ ១០០នាក់ផងដែរ នៅក្នុងតំបន់ Afar នៃប្រទេសអេត្យូពី ។
លោក Henrietta Fore នាយកប្រតិបត្តិនៃអង្គការ UNICEF (យូនីសេហ្វ) បានលើកឡើងថា “ការប្រយុទ្ធគ្នាខ្លាំងក្លានៅក្នុងតំបន់ Afar និងតំបន់ផ្សេងៗទៀត ដែលមានតំបន់ជិតគ្នានោះគឺ Tigray ជាតំបន់រងគ្រោះសម្រាប់កុមារ” ។ “វាបានកើតជម្លោះអស់ ជាច្រើនខែនៅទូទាំងតំបន់ Tigray ដែលបានធ្វើការជម្លៀស ពលរដ្ឋប្រមាណ ៤០០.០០០នាក់ ក្នុងនោះរាប់ទាំង កុមារតិចបំផុត ១៦០.០០០នាក់ ក្នុងលក្ខខណ្ឌដាច់បាយ” ។
ការវាយប្រហារមកលើ ជម្រកក្រុមគ្រួសារជម្លៀសខ្លួន មណ្ឌលសុខភាព និងសាលារៀន បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ។
នៅក្នុងសេចក្តីប្រកាសមួយបានដាក់ថា “តាមការប៉ាន់ប្រមាណ របស់អង្គការយូនីសេហ្វ គឺមានការថយចុះ ១០ភាគរយនៃចំនួនកុមារ ដែលរងគ្រោះដោយសារការគំរាម កំហែងដល់អាយុជីវិត ដោយសារខ្វះអាហារូបត្ថម្ភ នៅក្នងតំបន់ Tigray ក្នុងរយៈពេល ១២ខែខាងមុខ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា