ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១.៥០០នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបជាង២១ម៉ឺននាក់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លង ជំងឺកូវីដ-១៩ចំនួន១.៥៤០នាក់ គិតត្រឹម ពាក់កណ្តាល អធ្រាតថ្ងៃចន្ទ ធៀបនឹង២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់២១៣.៩៨៣នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងពី១.៤៩២នាក់ ក្នុងថ្ងៃអាទិភាព ដែលមានអ្នកឆ្លងលើសពី១.០០០នាក់ សម្រាប់រយៈ ពេល៣៥ថ្ងៃជាប់ៗគ្នា ។ គិតជាមធ្យមប្រចាំថ្ងៃសម្រាប់សប្តាហ៍មុនគឺមាន១.៦៨៤នាក់ ។

ការកើនឡើងនាពេលថ្មីៗនេះ ដោយសារតែការនៅផ្តុំគ្នា នៅក្នុងក្រុងសេអ៊ូល និងខេត្តនៅជុំវិញ នៃក្រុង គឺខេត្ត Gyeonggi ។
ក្នុងចំណោមករណីថ្មី ៣៥៦នាក់ ជាអ្នកស្រុករស់នៅ ក្រុងសេអ៊ូល និង៣៩៨នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។
វីរុសក៏បានឆ្លងរាតត្បាត នៅក្នុងតំបន់មិនមែន មេត្រូប៉ូលីតែនដែរ ។ ចំនួនអ្នកឆ្លងជំងឺថ្មីនៅក្នុងតំបន់ មិនមែនជាទីក្រុងមេត្រូប៉ូលីតែន គឺមាន៦៥៨នាក់ ឬស្មើនឹង៤៤,៦ភាគរយ នៃចំនួនអ្នកឆ្លងជំងឺ ក្នុងស្រុកសរុប ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top