Covid-19

ឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាង ១.៤០០នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុប កើនលើស ១០ម៉ឺននាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌនេស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅទូទំាងប្រទេសបានកើនឡើង ២០.៧០៩ នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នំាឲ្យចំនួនអ្នកឆ្លងសរុបកើនឡើង ដល់៣.៦៨៦.៧៤០នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀត ១.៤៧៥នាក់ នាំឲ្យកើនដល់១០៨.៥៧១នាក់ ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺជាសះស្បើយបន្ថែមទៀតចំនួន៤៤.៩៥៩នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នក ជាសះស្បើយពីជំងឺឆ្លងរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះកើនឡើងដល់៣.១២៩.៦៦១នាក់ ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងអនុវត្តន៍សកម្មភាពរឹតបណ្តឹងក្នុងសហគមន៍ដែលគេហៅថា PPKM ក្នុងគោលបំណងទប់ស្កាត់ការឆ្លងវីរុសក្លាយពូជ Delta ពីការឆ្លងរាលដាលរហ័ស នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេស ។

គោលការណ៍នេះ គឺនឹងត្រូវបញ្ចប់នៅយប់ថ្ងៃចន្ទ ។
ក្រសួងសុខាភិបាលបានរាយការណ៍ថា គិតមកដល់ថ្ងៃនេះ យ៉ាងហោចណាស់២៤,២១លាននាក់ នៅក្នុងប្រទេស បានទទួលការចាក់វ៉ាក់សាំង២ដូស និងចំនួនអ្នកទទួលការចាក់វ៉ាក់សាំងដូសទី១បានកើនឡើងដល់៥០.៣លាននាក់ ។ឥណ្ឌូនេស៊ី កំពុងដាក់គោលដៅចាក់វ៉ាក់សាំងចំនួន ២០៨.២លាននាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top