បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីប្រទេសស៊ីរី លោក Bashar al Assad បានធ្វើការប្រកាស ក្នុងការបង្កើត រដ្ឋាភិបាលថ្មីមួយ ឡើងប៉ុន្តែ ត្រូវបានគេដឹងថា ភាគច្រើននៃរដ្ឋមន្ត្រី គឺជាសមាសភាគ ដដែលទាំងអស់។
យោងតាមការបញ្ជាក់ ដោយទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក SANA រដ្ឋមន្ត្រីភាគច្រើន ដែលមាននៅក្នុងជួររដ្ឋាភិបាលថ្មី នោះមានដូចជានាយករដ្ឋមន្ត្រី Hussein Arnous រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ali Abdullah Ayoub រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Muhammad al Rahmoun និងរដ្ឋមន្ត្រីក្រសួងការបរទេស Faisal Mekdad ។
ទោះបីជាយ៉ាងណាក្តី រដ្ឋមន្ត្រីថ្មី ចំនួន៥រូបត្រូវបានគេមើលឃើញ មានវត្តមាននៅក្នុងក្រសួង ដូចខាងក្រោមនេះដូចជាក្រសួងព័ត៌មាន ក្រសួងកិច្ចការងារ សង្គមក្រុសួងពាណិជ្ជ ក្នុងប្រទេស ក្រសួងផ្សេង ចំនួន២ទៀត។
គួរឲ្យដឹងដែរថា កាលពីដើមខែកន្លងមកនេះ លោក Assad បានចេញបញ្ជាឲ្យនាយករដ្ឋមន្ត្រី លោក Hussein Arnous ក្នុងការបង្កើត រដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោត ប្រធានាធិបតី កាលពីខែឧសភាកន្លងដែលវាបានធ្វើឲ្យ លោកបានក្លាយទៅជាប្រធានាធិបតី ស្ថិតនៅក្នុងអាណត្តិទី៤របស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី