ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានមជ្ឈឹមបូពា៍ កុំឲ្យមានវត្តមាន មូលដ្ឋានទ័ពចិន ជាមួយនឹងប្រទេស របស់ពួកគេ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋាបាលរបស់ប្រធានាធិបតី អាមេរិក លោក Joe Biden កំពុងព្យាយាមយ៉ាងសកម្មភាព ដើម្បីរារាំងការប៉ុនប៉ង របស់រដ្ឋាភិបាលប៉េកាំង នៅក្នុងការពង្រឹងវត្តមានយោធា របស់ខ្លួននៅក្នុង តំបន់មជ្ឈឹមបូពា៍។

តាមរយៈនេះរដ្ឋាភិបាល ក្រុងវ៉ាសិនតោន ក៏បានចេញ ជាសេចក្តីថ្លែងការណ៍ ដើម្បីព្រមានប្រទេស នៅក្នុងតំបន់មជ្ឈឹមពូព៍ាទាំងអស់ផងដែរ មិនត្រូវពាក់ព័ន្ធឬអនុញ្ញាតិឲ្យមានមូលដ្ឋានទ័ពចិន នៅក្នុងប្រទេស របស់ពួកគេឡើយ បើ មិនដូច្នេះពួកគេនឹងប្រាកដ ជាមានបញ្ហាគ្រោះថ្នាក់ ជាមិនខានចំពោះទំនាក់ទំនងសន្តិសុខជាតិ ជាមួយនឹងអាមេរិក ។

មន្ត្រីជាន់ខ្ពស់ របស់ក្រសួងការបរទេស អាមេរិក Mira Resnick បាននិយាយបែបនេះថា មានបញ្ហាច្រើនប្រភេទ ដែលយើងបានកំណត់ចាត់ចូលថា ជាអ្វីដែលអាមេរិកមិនអាចទទួលយកបាន នៅពេលដែលប្រទេសណា មួយ មានទំនាក់ទំនងជាកិច្ចសហប្រតិបត្តិ ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ជាពិសេសគឺទៅនឹងវិស័យយោធា ។

ប្រែសម្រួល៖ស៊ុនលី

To Top