វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) បានចេញផ្សាយការ ព្យាករណ៍ជាក្រុម ដែលបង្ហាញពីការចូលមន្ទីរពេទ្យ និងការស្លាប់ របស់អ្នកជំងឺកូវីដ-១៩ របស់ប្រទេសនេះ ទំនងជាកើនឡើងក្នុងរយៈពេល ៤ សប្តាហ៍ខាងមុខនេះ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការព្យាករណ៍ជាក្រុម បានព្យាករណ៍ពីការស្លាប់ថ្មីចំនួន ៣,៣០០ ទៅ ១២,៦០០ នាក់ ករណីថ្មីចំនួន ៥៥០,០០០ ទៅ ២,៣៤០.០០០ ករណី ដែលទំនងជាត្រូវបានរាយការណ៍ នៅក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី០៤ ខែកញ្ញា ។
យោងតាមការព្យាករណ៍ក្រុម នឹងមានចំនួន ៩,៦០០ ទៅ ៣៣,៣០០ករណីឆ្លងថ្មី ដែលទំនងជាត្រូវបាន រាយការណ៍នៅថ្ងៃទី ៦ ខែកញ្ញា។
ការព្យាករណ៍បានឲ្យដឹងថា ការស្លាប់សរុបចំនួន ៦៣០,០០០ ទៅ ៦៦២,០០០ នាក់នឹងត្រូវរាយការណ៍ នៅថ្ងៃទី០៤ ខែកញ្ញា។ ការព្យាករណ៍មុនៗ ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃទី០៤ ខែសីហាបានព្យាករណ៍ថា នឹងមានអ្នកស្លាប់រហូតដល់ ៦៤២,០០០ នាក់ នៅត្រឹមថ្ងៃទី២៨ ខែសីហា។
CDC បានឲ្យដឹងថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះករណីរាយការណ៍ជាច្រើន បានធ្លាក់ចុះនៅក្រៅចន្លោះពេលព្យាករណ៍ ដែលបានព្យាករណ៍ លើសពីការ រំពឹងទុក ។ នេះបង្ហាញថា ចន្លោះពេលព្យាករណ៍បច្ចុប្បន្ន អាចនឹងមិនអាច ចាប់យកភាព មិនច្បាស់លាស់ពេញ លេញបាននោះទេ ដោយសារតែការព្យាករណ៍ករណី សម្រាប់សប្តាហ៍ខាងមុខនេះ គួរតែត្រូវបានបកស្រាយ ដោយប្រយ័ត្នប្រយែង” ។
គិតត្រឹមរសៀលថ្ងៃពុធម្សិលមិញនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ៣៦ លានករណី និងមានអ្នកស្លាប់ចំនួន ៦១៨,៤៥៧ នាក់ នៅសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ របស់សាកលវិទ្យាល័យ Johns Hopkins ៕ដោយ ឈូក បូរ៉ា