ព័ត៌មានអន្តរជាតិ

News Update៖ រញ្ជួយដីនៅហ្វីលីពីនហើយ និងបង្កឲ្យរំញ័រដល់ ភាគកណ្តាល ឥណ្ឌូនេស៊ីទៀត

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា នៅថ្ងៃព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីមួយកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារនៅក្នុងប្រទេសហ្វីលីពីន និងបានឲ្យបង្ករំញ័រខ្លាំងនៅក្នុងស្រុក Talaud នៃខេត្ត North Sulawesi និងនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ដែលបង្កគ្រោះថ្នាក់ ដ៏អាក្រក់ដល់ពលរដ្ឋ។ ទីភ្នាក់ងារអាកាសធាតុ និងអ្នកស្រុកបានឲ្យដឹងដូច្នេះ ។

លោក Priyo Budi មន្ត្រីការិយាល័យមួយរូប ទទួលបន្ទុកការងារឧតុនិយម និងទីភ្នាក់ងារភូមិសាស្ត្រ បានប្រាប់ស៊ិនហ តាមទូរស័ព្ទថា ការរំញ័រ បានធ្លាក់មកកម្រិត៤ នៅក្នុងស្រុកនេះ ។

មន្ត្រីរូបនេះបាននិយាយថា ការរញ្ជួយក៏បានធ្លាក់មក នៅត្រឹមកម្រិត៣ដល់កម្រិត៣ នៅក្នុងស្រុក Kepulauan Sangihe និងក្រុង Bitung នៃខេត្តខាងលើ ។
ទីភ្នាក់ងារមិនបានប្រកាស អំពីការព្រមានថា មានរលកយក្សស៊ូណមិ ខណៈដែលការរំញ័រ មិនមានសក្តានុពលអាក្រក់ ដែលមានរលកយក្សធំកើតឡើងនោះទេ ។ មន្ត្រីរូបបានលើកឡើងយ៉ាងដូច្នេះ ។

មន្ត្រីមកពីទីភ្នាក់ងារ ខាងលើបានលើកឡើងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង ០០និង៤៦នាទីព្រឹក ម៉ោងនៅ ហ្សាការតា នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងម៉ោង១៧និង៤៦នាទី ម៉ោងសកលកាលពីថ្ងៃពុធ ដែលចំណុចកណ្តាល នៅចម្ងាយ ២៦៧គីឡូម៉ែត្រ ភាគឦសាន Melonguane រដ្ឋធានីនៃស្រុក Talaud និងមានជម្រៅ៥១គីឡូម៉ែត្រ ស្ថិតនៅក្រោមបាត សមុទ្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top