Geneva៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃម្សិលមិញ បានប្រកាសក្នុងការធ្វើតេស្ត ឱសថសម្រាប់ព្យាបាល ជំងឺកូវីដចំនួន៣ថ្មី ដែលនឹងអាចពាក់ព័ន្ធជាមួយ នឹងក្រុមអ្នកស្រាវជ្រាវជាច្រើនពាន់នាក់ នៅក្នុងមន្ទីរពេទ្យជាង ៦០០កន្លែង មកពីជំវិញប្រទេសចំនួន៥២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយ WHO នៅថ្ងៃពុធដដែលនោះ បានអះអាងទៀតថា ឱសថទាំង៣មានដូចជា Artesunate សម្រាប់ព្យាបាល អ្នកជំងឺគ្រុនចាញ់កម្រិតធ្ងន់ថ្នាំ Imatinib សម្រាប់ព្យាបាលអ្នកជំងឺមហារីកព្រមទាំង Infliximab សម្រាប់ព្យាបាលព្យាបាលប្រព័ន្ធភាពសុំាំ។

WHO ក៏បានបញ្ជាក់ទៀតដែរថា ថ្នាំទាំង៣ប្រភេទនេះ ត្រូវបានជ្រើសរើសដោយក្រុម អ្នកជំនាញការឯករាជ្យជាច្រើននាក់ សម្រាប់គោលបំណងកាត់បន្ថយហនិភ័យ នៃចំនួនអ្នកស្លាប់កាន់តែច្រើននៅក្នុង
មន្ទីរពេទ្យថ្នាំទាំងនោះត្រូវបាន ផ្តល់ឲ្យដោយឥតគិតថ្លៃឡើយ ពីសំណាក់ក្រុមហ៊ុនអ្នកផលិត សម្រាប់ជាការធ្វើតេស្ត ៕
ប្រែសម្រួល៖ ស៊ុន លី
