ព័ត៌មានអន្តរជាតិ

ញូវហ្សឺឡេន​ ត្រៀមបើកព្រំដែនវិញ នៅឆ្នាំក្រោយ

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសញូវហ្សឺឡេន បានប្រកាសអំពីផែនការ របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លក្ខខណ្ឌនានានិងផែនការ ក្នុងការត្រៀមបើកទ្វាព្រំដែន របស់ប្រទេសវិញនៅត្រូវធ្វើឡើង នាឆ្នាំក្រោយនេះហើយ ព្រមមកជាមួយនឹងការត្រៀមខ្លួន ជាមួយនឹងវិធីសាស្ត្រធ្វើចត្តាឡីស័ក មួយចំនួនផងដែរ ។

សេចក្តីថ្លែងការណ៍ ដដែល បានបញ្ជាក់ទៀតថាញូវស៊ីឡេន នឹងប្រើប្រាស់ពេលវេលានៅក្នុង ឆមាសទី២ ឲ្យបានច្រើនបំផុត ដើម្បីអាចបន្តការងារចាក់វ៉ាក់សាំង ឲ្យបានជាអតិបរិមា សម្រាប់ពលរដ្ឋរបស់ខ្លួន។

នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានថ្លែងប្រាប៉ទៅកាន់ក្រុមសារព័ត៌មានថា ប្រទេសរបស់លោកស្រី នឹងអនុញ្ញាតិឲ្យដំណើរការទំនាក់ទំនង ជាមួយនឹងពិភពលោកឡើងវិញ តាមរយៈវិធីសាស្ត្រដ៏មានប្រសិទ្ធភាព មួយសម្រាប់អ្នកធ្វើដំណើរ ។

គួរឲ្យដឹងដែរថា ចាប់ពីថ្ងៃសុក្រនេះតទៅពលរដ្ឋ ដែលមានអាយុលើសពី៥០ឆ្នាំ នឹងអាចធ្វើកក់កន្លែងសម្រាប់ចាក់វ៉ាក់សាំង បានខណៈដែលអ្នក ដែលអាយុខ្ទង់៤០ឆ្នាំ នឹងអាចចាប់ផ្តើម ទទួល វ៉ាក់សាំង ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយតទៅ និងសាជាថ្មីពលរដ្ឋ ដែលមានអាយុខ្ទង់៣០ឆ្នាំ នឹងអាចទទួលបានការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៥ ខែសីហានិងថ្ងៃទី១ខែកញ្ញា ៕

ប្រែសម្រួល៖ស៊ុនលី

To Top