ព័ត៌មានអន្តរជាតិ

អ្នកជំនាញអះអាងថា ប្អូនស្រីរបស់ប្រធានាធិបតី កូរ៉េខាងជើង ទឹកមាត់សាប

បរទេស៖ ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃរបាយការណ៍ដែលមិនបាន បញ្ជាក់អំពីសុខភាពរបស់លោក គីម ជុងអ៊ុន ការឡើងគ្រងបន្តតំណែង របស់ប្អូនស្រីពៅរបស់ មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីមយ៉ូជុង បន្ទាប់ពីមរណភាពរបស់គាត់ គឺត្រូវបានក្រុមអ្នកវិភាគ គិតពិចារណាជាញឹកញាប់ ចំពេលមានការប៉ាន់ស្មានថា តើអាចនឹងមានអ្នកណាផ្សេងទៀត ដឹកនាំប្រទេសឯកោរនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈពេលដែលប្អូនស្រីរបស់លោក គីមជុងអ៊ុន មើលទៅហាក់ដូចជា មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ដែលបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ទៅកាន់សហគមន៍អន្តរជាតិ លោកស្រី គីមយ៉ូជុង មិនមែនជាអ្នកដែលមាន ទឹកមាត់ប្រៃនោះទេ។

ចំពេលមានរបាយការណ៍ជាច្រើន ដែលប៉ាន់ស្មានពីសុខភាព របស់បងប្រុសលោកស្រី បន្ទាប់ពីលោក គីម ហាក់ដូចជាបានស្រកទម្ងន់ ច្រើនកាលពីដើមឆ្នាំនេះ លោកស្រី គីមយ៉ូជុង បានធ្វើសេចក្តីថ្លែងការណ៍ក្នុងនាម រដ្ឋាភិបាលកូរ៉េខាងជើង។ ទោះយ៉ាងណា “នេះមិនមានន័យថា នាងគឺជាអ្នកគ្រប់គ្រងនោះទេ” នេះបើតាមសម្តីរបស់លោក Gabiela Bernal អ្នកវិភាគកិច្ចការកូរ៉េដែលមាន មូលដ្ឋាននៅទីក្រុងសេអ៊ូល។

លោកគីមជុងអ៊ុន “នៅតែជាអ្នកដែលមានទឹកមាត់ប្រៃ ដូចដែលយើងដឹង ។ នេះបើតាមការលើកឡើងរបស់លោក Gabiela Bernal និងត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន។

វាត្រូវបានគេណែនាំថា មេដឹកនាំកូរ៉េខាងជើងកំពុង ប្រើប្អូនស្រីរបស់គាត់ដែល ថ្ងៃខែឆ្នាំកំណើតមិនត្រូវបានគេដឹង ទោះបីជាមូលដ្ឋានទិន្នន័យ របស់ក្រសួងបង្រួបបង្រួមរបស់ កូរ៉េខាងត្បូងបានរាយការណ៍ថា លោកស្រីកើតនៅឆ្នាំ ១៩៨៨ នៅទីក្រុងព្យុងយ៉ាង ជា “ អ្នកមានថ្វីមាត់” ដើម្បីបញ្ចេញការព្រមាន និងការគំរាមកំហែង ទៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top