ព័ត៌មានអន្តរជាតិ

បើមានសង្រ្គាមលោកទី៣ កើតឡើងមែន អាចផ្ទុះឡើង ក្នុងអាណត្តិលោក ចូ បៃឌិន?

ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យបានលើកឡើងថា បើសិនជាសង្គ្រាមលោកលើកទី៣ ពិតជាកើតឡើងពិតមែន តើអាចផ្ទុះឡើង ក្នុងអាណត្តិដឹកនាំដោយ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក? ។

មូលហេតុ នៃការលើកឡើងរបស់ លោកបណ្ឌិត ហេង វ៉ាន់ដានេះ ដោយសារលោកថា កាលពីក្នុងសង្គ្រាមលោកលើកទី១ ក្នុងកំឡុងឆ្នាំ១៩១៤-១៩១៩ កើតចេញមកពីប្លុកសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក ជាអ្នកឈ្នះ។ សហរដ្ឋអាមេរិក ក្នុងពេលនោះ គឺលោកប្រធានាធិបតី វីលសុន ពីខាងគណបក្សប្រជាធិបតេយ្យ ។

លោកថា ចំពោះក្នុងសង្គ្រាមលោកលើកទី២ ក្នុងកំឡុងឆ្នាំ១៩៣៩-១៩៤៥ ប្លុកសម្ព័ន្ធមិត្តដឹកនាំដោយ សហរដ្ឋអាមេរិកជាអ្នកឈ្នះ។ សហរដ្ឋអាមេរិក ក្នុងពេលនោះ គឺលោកប្រធានាធិបតី រ៉ូស្វែល ពីខាងគណបក្សប្រជាធិបតេយ្យ ។

លោកបញ្ជាក់ថា “បើសិនជាផ្ទុះសង្គ្រាមលោកលើកទី៣ នៅសមុទ្រចិនខាងត្បូងមែន តើពិតជាផ្ទុះក្នុងអាណត្តិ លោកប្រធានាធិបតី ចូ បៃឌិន ពីខាងគណបក្សប្រជាធិបតេយ្យទៀតមែនឬទេ?”។

មូលហតុ នៃការអះអាងរបស់លោកបណ្ឌិតនេះ ដោយសារលោក ចូ បៃឌិនដែលជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនេះ គឺមកពីគណបក្សប្រជាធិបតេយ្យ ដូចគ្នាទៅនឹងលោក វីលសុន និងលោក រ៉ូ ស្វែល ។

លោកបណ្ឌិត ហេង វ៉ាន់ដា បញ្ជាក់បន្ថែមថា ក្នុងសង្គ្រាមលោកទាំង២លើក សហរដ្ឋអាមេរិកមិនបាន ចូលរួមតាំងពីដើមទីនោះទេ ទាល់តែទន់លោង រៀងៗខ្លួន ទើបសហរដ្ឋអាមេរិក ប្រកាសសង្គ្រាមយកឈ្នះ ។ ប៉ុន្តែបើចូលរួមផ្ទាល់ ភាគច្រើនចាញ់និងរត់ ដូចជា សង្គ្រាមនៅកូរ៉េស្មើ , សង្គ្រាមនៅវៀតណាមចាញ់ និងអាហ្វហ្គានីស្ថានកំពុងតែរត់៕

To Top