បរទេស៖ ប្រទេសបារាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងកូវីដ -១៩ ចំនួន ៦៧០ ០០០ ដូស ទៅឱ្យប្រទេសវៀតណាមក្រោមយន្តការចូលដំណើរការ Covax ខណៈប្រទេសហុងគ្រី ក៏បានសន្យាដែរថា នឹងបញ្ជូន ១០០ ០០០ ដូស មកឱ្យវៀតណាមផងដែរ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង បានសរសេរលើបណ្តាញធ្វីតធ័រថា « ដើម្បីយកឈ្នះ ប្រឆាំងនឹងជំងឺរាតត្បាត ការចូលប្រើប្រាស់វ៉ាក់សាំងត្រូវតែមានលក្ខណៈសកល និងមានសមធម៌»។
ក្រសួងការបរទេសបាននិយាយថា រដ្ឋាភិបាលហុងគ្រីកាលពីថ្ងៃពុធ បានប្រកាសផ្តល់អំណោយដល់ប្រទេសវៀតណាមនូវវ៉ាក់សាំង AstraZeneca ចំនួន ១០០ ០០០ ដូស និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ១០០ ០០០ ទៀត៕
ប្រែសម្រួលៈ ណៃ តុលា