ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន​ ប្រចាំនៅអាមេរិក សង្កត់ធ្ងន់ពីសារៈសំខាន់ នៃកោះតៃវ៉ាន់ នៅក្នុងជំនួប លំដាប់ខ្ពស់ដំបូង

បរទេស ៖ ឯកអគ្គរដ្ឋទូតប្រចាំ ទីក្រុងវ៉ាស៊ីនតោន ទើបតែងតាំងថ្មីៗរបស់ចិន តាមសេចក្តីរាយការណ៍ បានបង្ហាញពីសារៈសំខាន់ នៃកោះតៃវ៉ាន់ ក្នុងចំណងមិត្តភាពចិន-អាមេរិក នៅក្នុងអំឡុងជំនួបដំបូងរបស់លោក ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប ចាប់តាំងពីឡើង កាន់តំណែងនេះមក ។

លោក Qin Gang មានវ័យ៥៥ឆ្នាំ ដែលទទួលបានកិត្តិស័ព្ទ សម្រាប់ការការពារ ជាសាធារណៈ នូវគោលជំហរប្រទេស របស់លោកនោះ បានបង្ហាញនូវ ភាពសុទិដ្ឋិនិយម នៅពេលលោកទៅដល់ទីក្រុង វ៉ាស៊ីនតោន កាលពីចុងខែកក្កដា ដោយលោកនិយាយថា លោកទន្ទឹងរង់ចាំភាពអស្ចារ្យ ក្នុងចំណងមិត្តភាពទ្វេភាគី ។

នៅក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រី ការបរទេសអាមេរិក លោកស្រី Wendy Sherman លោក Qin Gang បានមានប្រសាសន៍ថា ភាគីទំាងពីរ បានធ្វើការផ្លាស់ប្តូរ យោបល់គ្នា យ៉ាងស៊ីជម្រៅនិងស្មោះត្រង់ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួ។
កាសែតចិន ស៊ីនហួ បាន និយាយដូច្នេះថា “ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា ចំណងមិត្តភាពទ្វេភាគី រវាងចិននិង សហរដ្ឋអាមេរិក មានសារៈសំខាន់ខ្លាំង ណាស់ ហើយវាចំាបាច់ត្រូវដោះស្រាយបញ្ហា តាមរយៈកិច្ចពិភាក្សានិងទំនាក់ទំនងគ្នា គ្រប់គ្រងភាពខ្វែងគំនិតគ្នានិងភាពផ្ទុយគ្នា ព្រមទាំងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពទ្វេភាគី” ៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top