បរទេស៖ ទីក្រុង Plymouth ដែលជាទីក្រុងធំបំផុតនៅភាគនិរតីនៃប្រទេសអង់គ្លេស គឺជាកន្លែងដែលមានមូលដ្ឋាន កងទ័ពជើងទឹកធំ និងជាទីតាំងរបស់នាវាមុជទឹកនុយក្លេអ៊ែរ និងនាវាពិឃាត។ ការបាញ់ប្រហារនៅយប់ថ្ងៃព្រហស្បតិ៍ បានកើតឡើងនៅក្នុងស្រុក Keyham នៃទីក្រុង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់សម្លាប់មនុស្ស ៥ នាក់ រួមទាំងកូនក្មេងម្នាក់នៅទីក្រុង Plymouth មុនពេលបាញ់មកខ្លួនឯងត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ Jake Davison អាយុ ២២ ឆ្នាំ ជាអ្នក លេង YouTube ដែលឈ្លក់វង្វេងនឹងនយោបាយអភិរក្សអាមេរិក។
ប៉ូលីសតំបន់ Devon និង Cornwall បាននិយាយថា ជនសង្ស័យ Davison មានអាជ្ញាប័ណ្ណប្រើប្រាស់អាវុធ ហើយមិនត្រូវបានគេដឹងថា ជាសមាជិកនៃក្រុមស្តាំនិយមទេ។
នៅលើទំព័រហ្វេសប៊ុករបស់គាត់ Davison បានអះអាងថាគាត់មកពីទីក្រុង Phoenix រដ្ឋ Arizona ប៉ុន្តែគាត់បានរស់នៅក្នុងទីក្រុង Plymouth ប្រទេសអង់គ្លេស៕
ប្រែសម្រួលៈ ណៃ តុលា