បរទេស៖ លោក Than Shwe អតីតប្រមុខរបបយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ជិតពីរទសវត្សរ៍ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង ណៃពិដោរ ប៉ុន្តែស្ថិតក្នុងស្ថានភាពមានស្ថិរភាពនោះទេ បន្ទាប់ពីត្រូវបានធ្វើតេស្ តរកមេរោគឆ្លងកូវីដ១៩។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្វីបើអតីតឧត្តមសេនីយ៍រូបនេះ បានបង្ក្រាបទៅលើការប្រឆាំងនិងរក្សាប្រទេសឱ្យនៅឯកោ ចំពោះការគ្រប់គ្រងភាគច្រើនរបស់គាត់ក៏ដោយ ក៏គាត់បានចាប់ផ្តើមផ្លាស់ប្តូរ ទៅរកការគ្រប់គ្រងស៊ីវិលនៅឆ្នាំ ២០១១ ដែលមានរយៈពេលរហូតដល់ អ្នកការពាររបស់គាត់ គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារកាលពី ៦ ខែមុន។
កាសែត Irrawaddy បានរាយការណ៍ ដោយដកស្រង់សម្តីមន្រ្តីយោធា ជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះម្នាក់ថា លោកឧត្តមសេនីយ៍ Than Shwe អាយុ ៨៨ ឆ្នាំ និងភរិយា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវេជ្ជសាស្ត្រ ដែលគ្រប់គ្រង ដោយយោធាកាលពីប៉ុន្មាន ថ្ងៃមុននេះ នៅក្នុងតំបន់ Thaik Chaung ក្នុងរាជធានី ដើម្បីការពារទុកជាមុន៕
ប្រែសម្រួលៈ ណៃ តុលា