បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋ របស់ចិន នៅថ្ងៃសៅរ៍នេះ បានចេញផ្សាយអគ្គរដ្ឋទូតថ្មី របស់ប្រទេសចិន ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានធ្វើការលើកឡើងមួយដែរ បញ្ជាក់អំពីសារៈសំខាន់ នៃបញ្ហាកោះតៃវ៉ាន់ នៅក្នុងទំនាក់ទំនង រវាងចិននិងអាមេរិក ថាគឺជាកិច្ចការងារដែលចាំបាច់បំផុត សម្រាប់កិច្ចប្រជុំថ្នាក់ខ្ពស់បំផុត រវាងប្រទេសទាំងពីរ។
លោក Qin Gang វ័យ៥៥ឆ្នាំ បានប្រមូលយកេរ្ត៍ឈ្មោះ យ៉ាងខ្លាំងក្លា ទៅលើកិច្ចការងារដើម្បីការពារ ជំហរបស់រដ្ឋាភិបាលក្រុងប៉េកាំង នាពេលកន្លងមក ហើយបានអះអាងអំពីភាពសុទិដ្ឋនិយ ចំពោះការឡើងមកកាន់តំណែង របស់ខ្លួននិងបញ្ជាក់ថា លទ្ធផលដ៏ល្អប្រសើរមួយ កំពុងរងចាំនៅក្នុង ទំនាក់ទំនងទ្វេភាគី។
គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ជំនួបរវាងលោក Gang និងលោកអនុរដ្ឋមន្ត្រីការបរទេស អាមេរិក Wendy Sherman គឺ បានធ្វើឡើងយ៉ាងស៊ីជម្រៅ រវាងគ្នា ហើយក៏បានផ្លាស់ប្តូរទស្សនៈ រវាងគ្នាជាច្រើនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី