បរទេស៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា ពលរដ្ឋអាហ្គានីស្ថាន កាន់តែច្រើនឡើងបាននាំគ្នា ភៀសខ្លួនដោយសារតែសង្គ្រាម វាយប្រហារគ្នា រវាងរដ្ឋាភិបាលក្រុងកាប៊ុល និងក្រុងតាលីបង់។
អ្នកនាំពាក្យដដែល បានបញ្ជាក់ទៀតថា ពលរដ្ឋកាន់តែច្រើនឡើងបាននាំគ្នា ភៀសខ្លួនសំដៅទៅកាន់ ទីក្រុងធំ ជាពិសេសរដ្ឋធានី កាប៊ុល ដោយ ការរស់នៅជាមួយនឹងមិត្តភ័ក្ត ឬក្រុមគ្រួសារដែលមានផ្ទះសំបែង នៅទីនោះជាដើម ខណៈដែលជំរុំជាច្រើន ក៏កំពុងដាក់ឲ្យដំណើរការ ផងដែរ។
លោក Stephane Dujarric ប្រធានក្រុមអ្នកនាំពាក្យ របស់យូអិនបានបញ្ជាក់ថា៖ ដោយសារតែជម្លោះពួកយើង បានមើលឃើញថាពលរដ្ឋ អាហ្គានីស្ថានកាន់តែច្រើនឡើង បាននាំគ្នាភៀសខ្លួនចូល ទៅរស់នៅក្នុងទីក្រុងកាប៊ុល និងទីក្រុងធំៗផ្សេងទៀត សង្ឃឹមអាចទទួលបាន សុវត្ថិភាពសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
គិតត្រឹមពីថ្ងៃទី១ ខែកក្កដា មកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសហប្រជាជាតិ និងអង្គការសបុ្បរសធម៍ផ្សេងទៀត បានទទួលយកក្រុមអ្នក ជនភៀសខ្លួន ក្នុងស្រុកសរុបដល់ទៅ១០៣៥០នាក់ មកហើយនៅក្នុងតែទីក្រុងកាប៊ុល ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី