ព័ត៌មានអន្តរជាតិ

លោក ម៉ូឌី៖ ឥណ្ឌា នឹងបង្ហាញផែនការ ហេដ្ឋារចនាសម្ព័ន្ធ ១,៣៥ពាន់លានដុល្លារឆាប់ៗនេះ

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសឥណ្ឌា នឹងបង្ហាញផែនការ ហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ មានទំហំទឹកប្រាក់ ១,៣៥ពាន់លានដុល្លារ ដែលនឹងជួយបង្កើតមុខរបរ និងពង្រីកការប្រើប្រាស់ ឥន្ធនៈគ្មានជាតិពុល ដើម្បីសម្រេចគោលដៅ អាកាសធាតុរបស់ប្រទេស។

នៅក្នុងអំឡុងថ្លែងសុន្ទរកថា នៅពិធីអបអរទិវាឯករាជ្យ ក្នុងទីក្រុងញូដេលី លោក ណារ៉េដ្រា ម៉ូឌី បានមានប្រសាសន៍ថា កម្មវិធីហេដ្ឋារចនាសម្ព័ន្ធ ដែលមានឈ្មោះថា Gati Shakti នេះ នឹងជួយជំរុញបង្កើនផលិតភាពឧស្សាហកម្ម និងជំរុញបង្កើនសេដ្ឋកិច្ច។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយពីកំផែងនៃ បន្ទាយក្រហមប្រវត្តិសាស្ត្រ ក្នុងរដ្ឋទីក្រុងរដ្ឋធានីយ៉ាងដូច្នេះថា “យើងនឹងចាប់ផ្តើមប្លង់មេ សម្រាប់ Gati Shakti ដែលជាកម្មវិធីដ៏ធំមួយ ហើយវានឹងបង្កើតឱកាសការងារ សម្រាប់មនុស្សរាប់សែននាក់”។

គួរបញ្ជាក់ថា ការជំរុញបង្កើនហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសមហាអំណាច ធំបំផុតលំដាប់ទី៣ក្នុងតំបន់អាស៊ីនេះ គឺស្ថិតនៅក្នុងចំណុចកណ្ដាល នៃផែនការរបស់លោក ម៉ូឌី ក្នុងការទាញប្រទេសឲ្យ ត្រឡប់ចេញពីការធ្លាក់ចុះ សេដ្ឋកិច្ចយ៉ាងខ្លាំង ដែលបណ្ដាលមកពីការ រាតត្បាតនៃជម្ងឺកូវីដ១៩ ៕

ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top