ដូហា ៖ កាតា បានអំពាវនាវ សម្រាប់បទឈប់បាញ់ ជាបន្ទាន់នៅក្នុងទឹកដី អាហ្វហ្គានីស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការផ្ទេរអំណាច ដោយសន្តិវិធីរវាងរដ្ឋាភិបាល និងក្រុមតាលីបង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារប័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការ របស់ខ្លួនក្រសួងការ បរទេសកាតា បានឲ្យដឹងថា កាតា កំពុងតាមដានយ៉ាងដិត ដល់នូវការវិវត្តយ៉ាងឆាប់ រហ័សនៅក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ហើយអំពាវនាវឱ្យមានបទ ឈប់បាញ់ជាបន្ទាន់ និងគ្រប់ជ្រុងជ្រោយ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងដូហា ជំរុញឱ្យមានការផ្លាស់ប្តូរអំណាច ដោយសន្តិវិធីដែលនឹងបើកផ្លូវ សម្រាប់ដំណោះស្រាយ នយោបាយ ដែលពាក់ព័ន្ធនឹងភាគីអាហ្វហ្គានីស្ថាន ទាំងអស់ និងសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេស ។
ក្រសួងក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធានាសុវត្ថិភាពជនស៊ីវិល នៅអាហ្វហ្កានីស្ថាន ។ ជាងនេះទៅទៀតសេចក្តីថ្លែងការណ៍នេះ បានរំលឹកឡើងវិញពីការ ប្តេជ្ញាចិត្តរបស់កាតា ក្នុងការបន្តធ្វើការជាមួយអង្គការ សហប្រជាជាតិ និងដៃគូអន្តរជាតិ ដើម្បីនាំមកនូវសន្តិភាព យូរអង្វែងដល់អាហ្វហ្គានីស្ថាន ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

