ព័ត៌មានអន្តរជាតិ

មន្រ្តីចារកម្មអាមេរិក​ ៖ រដ្ឋបាលលោកបៃដិន មិនអើពើនឹងការព្រមាន អំពីល្បឿន នៃការវាយលុកទៅមុខ របស់ពួកតាលីបង់ នៅអាហ្វហ្គានីស្ថាន

បរទេស៖ សារព័ត៌មាន ABC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក ដែលមិនបញ្ចេញឈ្មោះថា ក្រុមរបស់លោកប្រធានាធិបតី ចូបៃដិន មិនអើពើនឹង ការវាយតម្លៃការស៊ើបការណ៍សម្ងាត់ ដែលព្រមានពីការកើនឡើង យ៉ាងឆាប់រហ័ស នៃក្រុមតាលីបង់ និងការចាប់យកទីក្រុង កាប៊ុលរបស់ក្រុមនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីចារកម្មអាមេរិក មិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់សារព័ត៌មាន ABC News ថា“ យោធាបានប្រាប់មេដឹកនាំអាមេរិក វានឹងមិនចំណាយពេលទាល់ តែសោះសម្រាប់ពួកតាលីបង់ ដើម្បីកាន់កាប់អ្វីគ្រប់យ៉ាង ប៉ុន្តែ “គ្មាននរណាម្នាក់ស្តាប់ទេ” ។

មុននេះរបាយការណ៍ បានលេចចេញ ពីការវាយតម្លៃស៊ើបការណ៍ សម្ងាត់ដែលនិយាយថា រដ្ឋធានីអាហ្វហ្គានីស្ថាន គឺអាចធ្លាក់ដល់ពួកតាលីបង់ ក្នុងរយៈពេល ៩០ ថ្ងៃ ប៉ុន្តែមិនមែននៅចុងសប្តាហ៍នេះទេ ។ ការវាយតម្លៃ របាយការណ៍ មួយចំនួនបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធអាច«ផ្តាច់ខ្លួន» ទីក្រុងកាប៊ុល ក្នុងរយៈពេល ៧២ ម៉ោង ៕ប្រែសម្រួលៈ ណៃ តុលា

To Top