ព័ត៌មានអន្តរជាតិ

អ្នកជាប់ឃុំឃាំង និយាយថា ចិនមានគុកសំងាត់មួយកន្លែង ក្នុងទីក្រុងឌុបៃ សម្រាប់ឃុំជនជាតិ Uyghur

បរទេស៖ កាលពីពេលថ្មីៗនេះ ស្ត្រីវ័យក្មេងជនជាតិចិនម្នាក់ បានធ្វើបទសំភាសជាមួយ នឹងកាសែតបរទេសបានអះអាងថា នាងត្រូវបានរដ្ឋាភិបាលចិន ធ្វើការឃុំខ្លួនរយៈពេល ៨ថ្ងៃ នៅក្នុងអគារដ៏សំងាត់មួយ នៅក្នុងឌុបៃជាមួយនឹង ក្រុមជនជាតិភាគតិច Uyghur ចំនួន២នាក់ផ្សេងទៀត។

ការអះអាងរបស់ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថា បានក្លាយទៅជាភស្តុតាងដំបូង ដែលអាចមើលឃើញថាប្រទេសចិន កំពុងដំណើរការទីតាំងឃុំឃាំង ដ៏សំងាត់មួយនៅក្រៅប្រទេសសម្រាប់ធ្វើការឃាត់ខ្លួនក្រុម អ្នកប្រឆាំងជាពិសេសក្រុមជនជាតិ Uyghur ជាដើម។

គួរឲ្យដឹងដែរថានាង Wu Huan ដែលមានអាយុប្រហែលជាង ២៦ឆ្នាំ បានព្យាយាមធ្វើការគេចខ្លួនចេញ ពីការធ្វើបត្យាបណនាំខ្លួនដោយ រដ្ឋាភិបាលចិនក្រោយពេល ដែលគូដណ្តឹងរបស់នាង ត្រូវបានគេចាត់ទុកថា ជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ហើយនាងបានបញ្ជាក់ថា ត្រូវបានគេចាប់នាំខ្លួនចេញ ពីសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុងឌុបៃដោយមន្ត្រីរបស់ចិន និងដាក់ឃុំខ្លួនជាច្រើនថ្ងៃ នៅក្នុងផ្ទះវិឡាមួយកន្លែងដែល នាងក៏បានឃើញមាន វត្តមានរបស់ជនជាតិដើម Ughur ចំនួន២នាក់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top