ព័ត៌មានអន្តរជាតិ

ចិនបញ្ជាក់ ពីការមិនលូកដៃ ជ្រៀតជ្រែង លើរឿង អាហ្វហ្គានីស្ថាន

បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងចាត់វិធានការយ៉ាង ប្រុងប្រយ័ត្ន ចំពោះរឿងអាហ្វហ្គានីស្ថាន ស្របពេល ដែលពួកតាលីបង់ បន្តគ្រប់គ្រងលើរដ្ឋធានី ហើយប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាជនបរទេសនានា ត្រូវបានគេឃើញកំពុង ធ្វើការភៀសខ្លួនចេញ ពីប្រទេសនេះ ។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយថា ទីក្រុងប៉េកាំងគោរពឆន្ទៈ និងជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ប៉ុន្តែក៏បានធ្វើការកត់សម្គាល់ថា ស្ថានភាពនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បានធ្វើឲ្យមានការផ្លាស់ប្តូរជាខ្លាំង។
ការថ្លែងបែបនេះ របស់មន្ត្រីនាំពាក្យក្រសួងការបរទេសចិននេះ គឺត្រូវបានធ្វើឡើង ក្រោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបគ្នាជាមួយ ប្រធានគណៈកម្មការនយោបាយតាលីបង់ លោក នៅក្នុងទីក្រុងធៀនជីង Mullah Abdul Ghani កាលពីថ្ងៃទី២៨ ខែកក្កដា ។

លោកស្រី Hua Chunying បានមានប្រសាសន៍ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិនបានបង្ហាញ នូវក្តីសង្ឃឹមថា បក្សពួកទាំងអស់ និងជនជាតិភាគតិច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងរួបរួមគ្នា និងបង្កើតដោយឯករាជ្យ នូវរចនាសម្ព័ន្ធនយោបាយមាន មូលដ្ឋានទូលំទូលាយនិងរួមគ្នា ដែលសាកសមនឹងលក្ខខ័ណ្ឌជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top