រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ថា សេចក្តីប្រកាសមួយពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន៣.៣៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់៣៦០.២៩១នាក់ គិតត្រឹមថ្ងៃអង្គារ ។
សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺបានកើនឡើងដល់១៣.៦២៣នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន១៧៨នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
គិតត្រឹមថ្ងៃអង្គារ សរុបមានអ្នកជំងឺបានជាសះស្បើយ ចំនួន២៧៩.៤៨៨នាក់ ដែលបានចាក ចេញពីមន្ទីរពេទ្យ ។
ជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕
