ព័ត៌មានអន្តរជាតិ

ប្រធានាធីបតីអ៊ីរ៉ង់ សរសើរពីទំនាក់ទំនង ល្អជាមួយនឹងអ៊ីរ៉ាក់

បរទេស៖ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការលើកឡើងនិង សរសើរអំពីទំនាក់ទំនងរវាង ប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ក្នុងនាមជា ប្រទេសជិតខាងគ្នា។

ថ្លែងនៅក្នុងការសន្ទនាគ្នាមួយតាមរយៈ ទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីរ៉ាក់លោក Raisi បាននិយាយថា ប្រជាជាតិទាំងពីរទាំងអ៊ីរ៉ាក់ និងអ៊ីរ៉ង់គឺមានសេចក្តីប្រាថ្នារួម គ្នានិងដូចគ្នាមួយ។

លោកបានបន្តថា៖ភាពរាំងម៉ាំរបស់អ៊ីរ៉ាក់ព្រមទាំង ឯករាជ្យនិងសន្តិសុខមិនត្រឹមតែជាសុបិនរបស់យើងប៉ុណ្ណោះ ទេប៉ុន្តែក៏ជារបៀបវារៈរបស់ប្រទេសទាំងពីរ តាមរយៈការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក្នុងតំបន់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top