Covid-19

នាយកដ្ឋានសុខាភិបាលថៃ ណែនាំឱ្យកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ មានជំងឺរាំរ៉ៃ ចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩

បរទេស៖ នាយកដ្ឋានសុខាភិបាលរបស់ថៃ ណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់យុវជនអាយុ ១២-១៨ ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃ ចំពេលមានការព្រួយបារម្ភ ពីការកើនឡើងនៃការឆ្លងមេរោគ នៅក្នុងក្រុមអាយុនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយក Suwannachai Wattanayingcharoenchai បាននិយាយកាលពីថ្ងៃអង្គារថា ការឆ្លងមេរោគ Covid-19 ប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់ និងបន្តកើនឡើង ជាពិសេសក្នុងចំណោមក្រុមអាយុពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ។

មនុស្សសរុបចំនួន ៧ ៧៨៧ នាក់នៅក្នុងក្រុមនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះនៅសប្តាហ៍ដំបូង នៃខែសីហា។ នៅសប្តាហ៍ទី ២ ចំនួននេះបានកើនឡើងដល់ ៨ ៧៣៣ នាក់។ លោកវេជ្ជបណ្ឌិត Suwannachai បាននិយាយថានេះបានបង្ហាញ ពីតម្រូវការសម្រាប់ការឃ្លាំមើល កាន់តែច្រើនលើមនុស្ស នៅក្នុងក្រុមអាយុនេះ សម្រាប់ការឆ្លងមេរោគ។

វេជ្ជបណ្ឌិត Suwannachai បាននិយាយថា មហាវិទ្យាល័យគ្រូពេទ្យកុមារថៃ បានផ្តល់ដំបូន្មានថា យុវជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដែលរស់នៅក្នុងតំបន់ឆ្លងខ្លាំង និងគ្រប់គ្រងមេរោគកូវីដ ១៩ និងតឹងរ៉ឹង គួរតែត្រូវបានចាក់វ៉ាក់សាំង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top