បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ថ្មី ដោយសារវីរុសកូវីដ១៩ចំនួន ៣០១ នាក់ និងបានរកឃើញករណីឆ្លងថ្មីចំនួន ២០ ៩០២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីថ្មីចំនួន ២០.៧៥៤នាក់ គឺត្រូវបានគេរកឃើញ នៅក្នុងប្រជាជនទូទៅ និង ១៤៨នាក់ រកឃើញនៅក្នុងចំណោម អ្នកទោសក្នុងពន្ធនាគារ។
ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក៏មានអ្នកជំងឺកូវីដ ១៩ ចំនួន ២២ ២០៨ នាក់ បានជាសះស្បើយហើយ ត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យផងដែរ ។
ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមនៅដើមឆ្នាំមុន ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៨៩ ៨៥៩ នាក់ ក្នុងនោះ អ្នកជំងឺ ៧៧៥ ៣២៧ នាក់ បានជាសះស្បើយ ៕
ប្រែសម្រួលៈ ណៃ តុលា
