ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ មានមនុស្ស ១២នាក់ ហើយបានស្លាប់ នៅព្រលានយន្តហោះ ក្រុងកាប៊ុក ចាប់តាំងពីថ្ងៃអាទិត្យ

បរទេស ៖ កាលពីថ្ងៃអាទិត្យក្រុមតាលីបង់ បានចូលទីក្រុងកាប៊ុល បន្ទាប់ពីនោះ គឺប្រធានាធិបតី អាសាហ្វហ្គានី លោក Ghani បានប្រកាសលាលែង ពីតំណែង ហើយចាកចេញពីប្រទេស អាហ្វហ្គានីស្ថាន ។ លោក Ghani បាននិយាយថា ការសម្រេចចិត្ត របស់លោក ត្រូវបានកំណត់ ដោយបំណងប្រាថ្នាដើម្បីទប់ស្កាត់អំពើហឹង្សា ខណៈក្រុមសកម្មប្រយុទ្ធ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវាយប្រហារ លើរដ្ឋធានី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បើតាមសេចក្តីរាយការណ៍ គឺតាំងពីថ្ងៃអាទិត្យមក គឺមានមនុស្សចំនួន ១២នាក់ហើយបានស្លាប់ នៅព្រលានយន្តហោះក្រុងកាប៊ុល ។

បន្ទាប់ពីការរឹបអូស យករដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ កន្លងទៅក្រុមតាលីបង់ បានប្រកាសបញ្ចប់សង្គ្រាម ដែលមានរយៈពេលពីរទសវត្សរ៍ នៅក្នុងប្រទេស អាស៊ីមួយនេះផងដែរ។

រដ្ឋាភិបាលជាច្រើន បានប្រញាប់ប្រញាល់ ជម្លៀស ពលរដ្ឋនិងបុគ្គលិកការទូត របស់ពួកគេចេញពីប្រទេស អាហ្វហ្គានីស្ថាន ចំពេលស្ថានភាពសន្តិសុខ មិនច្បាស់លាស់ ។ ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ បានប្រញាប់ប្រញាល់ ទៅព្រលានយន្តហោះក្រុងកាប៊ុល ដោយសង្ឃឹមថា នឹងភៀសខ្លួន ចេញពីប្រទេស ។

ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការ សហប្រជាជាតិ បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ជាង ៥៥០.០០០ នាក់ ត្រូវបានភៀសខ្លួនពីខាងក្នុង ដោយសារជម្លោះនិងអសន្តិសុខ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top