ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសចិនទើបតែបាន ដឹកជញ្ជូនកញ្ចប់ថ្មីនៃវ៉ាក់សាំងប្រភេទ Sinovac ទៅដល់ប្រទេសហ្វីលីពីនហើយ។
យោងតាមការបញ្ជាក់ដោយលោក Carlito Galvez មន្ត្រីគ្រប់គ្រងកម្មវិធីចែកចាយ វ៉ាក់សាំងរបស់ប្រទេសហ្វីលីពីន បានបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូន ដ៏ធំបំផុតមួយរបស់ប្រទេស នៃវ៉ាក់សាំង Sinovac ចាប់តាំងតែពីដំណើរការទទួល និងការចាក់វ៉ាក់សាំងកន្លងមក។

គួរឲ្យដឹងដែរថា កញ្ចប់វ៉ាក់សាំងចុងក្រោយនេះ គឺជាវ៉ាក់សាំងរដ្ឋាភិបាល នៃប្រទេសហ្វីលីពីនបានធ្វើការបញ្ជាទិញ ពីចិនហើយវាបានធ្វើដំណើរ មកដល់ប្រទេសនៅវេលាម៉ោង ប្រមាណជា៦ល្ងាច។
លោក Galvez បានបញ្ជាក់ទៀតថា ពលរដ្ឋហ្វិលីពីនមានក្តីរីករាយយ៉ាងខ្លាំង ដែលអាចទទួលបានកញ្ចប់ វ៉ាក់សាំងថ្មីនេះហើយតាមផែនការ វានឹងត្រូវយកទៅចែកចាយ នៅក្នុងតំបន់ចំនួន១៧ ខណៈដែលពលរដ្ឋប្រមាណជា ១៣លាននាក់ មកហើយដែលបានទទួលបាន វ៉ាក់សាំងរួចរាល់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
